រថយន្ត TOYOTA VIOS 2016 បង្ហាញវត្តមានដំបូង ក្នុងទីផ្សារកម្ពុជា ជាមួយតម្លៃកាន់តែអស្ចារ្យ

រថយន្ត TOYOTA VIOS 2016 បង្ហាញវត្តមានដំបូង ក្នុងទីផ្សារកម្ពុជា ជាមួយតម្លៃកាន់តែអស្ចារ្យ

 
 
3169
 
0
ដើម្បីបំពេញតម្រូវការទីផ្សាររថយន្តនៅកម្ពុជា ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា បាននាំចូល រថយន្តស៊េរីថ្មីមួយប្រភេទទៀត គឺ TOYOTA VIOS ឆ្នាំ ២០១៦ ដោយបានដាក់តាំងបង្ហាញ នៅផ្សារទំនើប អ៊ីអនម៉ល កាលពីល្ងាច ថ្ងៃទី ៤ ខែវិច្ឆិកា​ ម្សិលមិញនេះ។
TOYOTA VIOS ជារថយន្តសេដាន ដែលទទួលបានការគាំទ្រច្រើនពី សំណាក់អតិថិជននៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រវត្តិផលិតដំបូងតាំងពីឆ្នាំ ២០០២ មកម្ល៉េះ ហើយ TOYOTA VIOS 2016 ជាម៉ូដែលរថយន្តផ្លូវការទី ១០ ដែលក្រុមហ៊ុនតូយ៉ូតា ខេមបូឌា បាននាំចូល។
រថយន្ត TOYOTA VIOS ត្រូវបានផលិតឡើង ដើម្បីបង្ហាញពី ភាពទាន់សម័យ និងទំនើបបែបស្ព័រ ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយរបស់តូយ៉ូតា ដែលសន្សំសំចៃខ្ពស់ និងសាកសមបំផុត សម្រាប់យុវវ័យជំនាន់ក្រោយ។ រថយន្ត TOYOTA VIOS រចនាឡើងមាន ៩ពណ៌រួមមាន៖ ស ខ្មៅ ទឹកប្រាក់ មាស ទឹកសមុទ្រ ប្រផេះ ក្រហម​ ត្នោត និងខៀវ ដែលអាចឲ្យអតិថិជនជ្រើសរើសបាន តាមការពេញចិត្ត។
ជាពិសេសជាងនេះទៅទៀត ដើម្បីជួយលើកតំកើងនូវជីវភាពរស់នៅ ប្រជាជនកម្ពុជា ដោយការលើកទឹកចិត្តក្នុងការប្រើរថយន្តថ្មី ជាជាងការប្រើរថយន្តមួយទឹក ក្រុមហ៊ុនក៏បានផ្តល់នូវតម្លៃពិសេស សម្រាប់រថយន្តស៊េរីថ្មីនេះ ហើយក៏មានផ្តល់នូវសេវាបង់រំលោះ ត្រឹមតែ ៣១៣ដុល្លារក្នុងមួយខែ ជាមួយអត្រាការប្រាក់ដ៏ទាក់ទាញ មានទំនុកចិត្ត និងសេវាកម្មរហ័ស។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខ 017 333 503 ឬ 017 222 532
ឬតាមរយៈគេហទំព័រហ្វេសប៊ុក៖ Toyota Cambodia៕

គ្មាន​យោបល់