សហគ្រិនវ័យក្មេង គឺ លោក Mark Zuckerberg ដែលទើបតែបរិច្ចាគប្រាក់ប្រមាណ ៤៥ពាន់លានដុល្លារអាមេរិក ដល់មូលនិធិសប្បុរសធម៌កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការថ្មី ដោយនឹងអានសៀវភៅ ២ក្បាលក្នុងមួយខែ។
រវល់នឹងការងារប្រចាំថ្ងៃណាស់ ជាអ្នករកស៊ីមានបញ្ហារាប់មិនអស់ត្រូវដោះស្រាយ គ្មានពេល ដើម្បីមកអង្គុយអានសៀវភៅទេ។
នេះគ្រាន់តែជាលេសរបស់សហគ្រិនលំៗប៉ុណ្ណោះ សហគ្រិនដែលពូកែពិត តែងចំណាយពេលជានិច្ចដើម្បីអានសៀវភៅ ដើម្បីអភិវឌ្ឍន៍គំនិតរបស់ខ្លួន ឆ្លើយតបបាននឹងបញ្ហានៃការរកស៊ី ដែលចេះតែកើនខ្លាំងទ្បើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
រហូតមកដល់ចុងខែកញ្ញានេះ សៀវភៅដែលលោក Mark Zuckerberg បាននឹងកំពុងអាន គឺមានចំណងជើងថា The Rational Optimist ដែលសរសេរដោយលោក Matt Ridley។ លោកបានប្រាប់ពីមូលហេតុ ដែលលោករើសសៀវភៅនេះមកអានថា ក្នុងឆ្នាំ ២០១៥ នេះ លោកបានអានសៀវភៅ ពីរក្បាល ដែលបានពន្យល់ពីរបៀបដែល ការអភិវឌ្ឍន៍នៃសង្គម និងសេដ្ឋកិច្ច មានការទាក់ទងគ្នា ក្នុងការធ្វើឲ្យពិភពលោកមានការរីកចម្រើន។ សៀវភៅទី១ the Better Angels បានពន្យល់ថា សង្គម និងសេដ្ឋកិច្ច គឺជួយគ្នាទៅវិញទៅមក តែសៀវភៅទី ២ គឺ Why Nations Fail អះអាងថា សង្គម និងនយោបាយ គឺជាកត្តាកំណត់ពីការអភិវឌ្ឍន៍ ហើយ សេដ្ឋកិច្ចរីកចម្រើន ដរាបណាប្រទេសមួយមាននយោបាយល្អ។
យ៉ាងណាម៉ិញ សៀវភៅបន្ទាប់ដែលលោកកំពុងអានគឺ The Rational Optimist បានលើកការអះអាង ផ្ទុយពីសៀវភៅទាំង ២ខាងលើ ដោយបានលើកថា ការរីកចម្រើនខាងសេដ្ឋកិច្ច នឹងរុញច្រានឲ្យសង្គមមានការអភិវឌ្ឍន៍ នយោបាយក៏កាន់តែប្រសើរដែរ។ លោក Mark Zuckerberg កំពុងតែតាមដានមើល ថាតើសៀវភៅមួយណាដែល អ្នកនិពន្ធបានលើកហេតុផលបានល្អជាង។
ក្រៅពីសៀវភៅបែបសេដ្ឋកិច្ច លោកនាយកប្រតិបត្តិហ្វេសប៊ុសរូបនេះ ក៏បានអានសៀវភៅបែប វិទ្យាសាស្រ្តផងដែរ។ ក្នុងនោះសៀវភៅមួយដែលលោកបានអាន កាលពីខែមិថុនាកន្លងទៅ គឺមានចំណងជើងថា The Player of Games។ លោកបានពន្យល់ថា សៀវភៅនេះ គឺជាការវិវត្តន៍ចុងក្រោយ ពីសៀវភៅវិទ្យាសាស្រ្តផ្សេងទៀត ដែលធ្លាប់ចុះផ្សាយកន្លងមក។ នេះជាសៀវភៅដែលរៀបរាប់ពីការរីកចម្រើនទៅមុខ នៃសង្គមមនុស្សសម័យទំនើប។
ក្នុងរយៈពេល ៩ខែនៃឆ្នាំ ២០១៥នេះ ចំនួនសៀវភៅដែលលោកបានទិញ សម្រាប់អាន បានកើនទ្បើងជាលំដាប់ កើនទ្បើងរហូតដល់លោកមិនមានពេល ដើម្បីអានគ្រប់សៀវភៅ ទាំងអស់ ខណៈពេលដែលលោកកំពុងដឹកនាំ ក្រុមហ៊ុនយក្សរបស់ពិភពលោកគឺ ហ្វេសប៊ុក។ ខាងក្រោមនេះ ជាឈ្មោះសៀវភៅដែលលោក បានអាននៅក្នុងឆ្នាំ ២០១៥ នេះ៖
- Why nations fail
- Trading places
- Sapiens, A Brief History of Human Kind
- Beginning of Infinity
- The players of games
- Speaker for the dead
- The better angle of our nature
- The end of Power
- Portfolio of the poor
- Bad Feminist
- Rise of the robot
-
Business Cambodia
No comments:
Post a Comment